តំណាក់កាលជ្រើសរើសងាវ
វិធីជ្រើសរើសងាវដែលស្រស់ៗគឺជ្រើសរើសងាវណាដែលហាមាត់បើកគម្របតែមិនធំក្លិនស្អុយព្រោះងាវងាប់វាក៍បើកមាត់ដែរ បន្ទាប់ពីជ្រើសរើសងាវហើយយកវាទៅដាក់ក្នុងចានហើយចាក់ទឹកអោយលិច ហាន់ម្ទេស ពីរ បី ផ្លែ ឬអំបិល ១ស្លាបព្រាបាយ ត្រាំទឹកវារយះពេល ៣០ ទៅ ៦០នាទីដើម្បីអោយវាខ្ជាក់ដីចេញអោយស្អាត ។
តំណាក់កាលស្រុះងាវ
ដាក់ឆ្នាំងដាំទឹកអោយពុះហើយដាក់ទឹកក្រូចឆ្មា ឬទឹកខ្មេះ ២ស្លាបព្រាបាយចូលក្នុងឆ្នាំងហើយដាក់ងាវចូលក្នុងឆ្នាំងស្រុះរយះពេល ២០វិនាទី តាមចំណង់ចូលចិត្តអ្នកបរិភោគបើមិនចូលចិត្តងាវនៅជាប់ឈាមអាចស្រុះពីរយះពេល ៤០វិនាទីដល់ ២នាទី បន្ទាប់មកស្រង់ងាវដាក់ទឺកត្រជាក់(ទឹកកក) ត្រាំរយះពេល ៣នាទីរួចស្រង់ដាក់ចានជាការស្រេច ចំពោះទឹកជ្រលក់វិញលោកអ្នកអាចហូបជាមួយទឹកម្រេច ឬទឹកជ្រលក់សម្រាប់គ្រឿងសមុទ្រដែលអាចរកទិញបានក្នុងផ្សារទំនើបនានា ហើយបើហូបជាមួយស្រាបៀរត្រជាក់ៗនោះនឹងកាន់តែមានរសជាតិឆ្ងាញពិសារ ៕
* គ្រឿងផ្សំ
ផ្សិតចំបើង
ននោងជ្រុង
ផ្លែល្ពៅ
ម្រះព្រៅ
កាពិ
ហៃបី
បង្គាស្រស់
ម្រេចគ្រាប់
ខ្ទឹមក្រហម
ផ្លែពោត (កូនពោត)
គ្រឿងផ្សំរសជាតិ ស្ករ អំបិល ប៊ីចេង
* វិធីធ្វើ
យកហៃបីមកបុកអោយម៉ដ្ឋល្មមហើយដួសដាក់ចានទុកសិន
យកម្រេចគ្រាប់មកបុកអោយម៉ដ្ឋ ហើយដាក់ខ្ទឹមក្រហម គ្រឿងផ្សំរសជាតិ កាពិ ហៃបីដែលបុករួច មកបុកចូលគ្នាអោយសព្វហើយទុកមួយឡែកសិន
ដាក់ឆ្នាំងដាំទឹកហើយដួសគ្រឿងដែលបុកចូលគ្នាដាក់ក្នុងឆ្នាំង ទុកអោយពុះ រួចបង់បន្លែ ល្ពៅ ននោង ផ្លែពោត ផ្សិត រំងាស់អោយបន្លែឆ្អិនបន្តិច ភ្លក់មើលអោយល្មម រួចបង់បង្គាស្រស់ និង ស្លឹកម្រះព្រៅជាការស្រេច ៕