តំណាក់កាលជ្រើសរើសងាវ
វិធីជ្រើសរើសងាវដែលស្រស់ៗគឺជ្រើសរើសងាវណាដែលហាមាត់បើកគម្របតែមិនធំក្លិនស្អុយព្រោះងាវងាប់វាក៍បើកមាត់ដែរ បន្ទាប់ពីជ្រើសរើសងាវហើយយកវាទៅដាក់ក្នុងចានហើយចាក់ទឹកអោយលិច ហាន់ម្ទេស ពីរ បី ផ្លែ ឬអំបិល ១ស្លាបព្រាបាយ ត្រាំទឹកវារយះពេល ៣០ ទៅ ៦០នាទីដើម្បីអោយវាខ្ជាក់ដីចេញអោយស្អាត ។
តំណាក់កាលស្រុះងាវ
ដាក់ឆ្នាំងដាំទឹកអោយពុះហើយដាក់ទឹកក្រូចឆ្មា ឬទឹកខ្មេះ ២ស្លាបព្រាបាយចូលក្នុងឆ្នាំងហើយដាក់ងាវចូលក្នុងឆ្នាំងស្រុះរយះពេល ២០វិនាទី តាមចំណង់ចូលចិត្តអ្នកបរិភោគបើមិនចូលចិត្តងាវនៅជាប់ឈាមអាចស្រុះពីរយះពេល ៤០វិនាទីដល់ ២នាទី បន្ទាប់មកស្រង់ងាវដាក់ទឺកត្រជាក់(ទឹកកក) ត្រាំរយះពេល ៣នាទីរួចស្រង់ដាក់ចានជាការស្រេច ចំពោះទឹកជ្រលក់វិញលោកអ្នកអាចហូបជាមួយទឹកម្រេច ឬទឹកជ្រលក់សម្រាប់គ្រឿងសមុទ្រដែលអាចរកទិញបានក្នុងផ្សារទំនើបនានា ហើយបើហូបជាមួយស្រាបៀរត្រជាក់ៗនោះនឹងកាន់តែមានរសជាតិឆ្ងាញពិសារ ៕
0 comments:
Post a Comment